#ការសម្រាកដ៏ស្ងប់ស្ងាត់ 😊🌿🏡☕️📚 មួយរយៈចុងក្រោយ ខ្ញុំចាប់ផ្ដើមដឹងថា ខ្ញុំហត់នឿយពេកហើយ ក្នុងការប្រឹងប្រែងដណ្ដើមយករបស់ ឬមនុស្សដែលមិនមែនកើតមកសម្រាប់ខ្ញុំ។ ហេតុអ្វីក៏ត្រូវហត់នឿយ? ហេតុអ្វីក៏មិនព្រមសម្រាក? គ្មានហេតុផលអ្វីត្រូវទៅប្រឹងប្រែងឱ្យលើសពីភាពជាខ្លួនឯងសោះ។ មនុស្សកើតមកជាមួយនឹងគុណសម្បត្តិផ្សេងៗគ្នា ដែលនឹងត្រូវជោគជ័យក្នុងអត្ថន័យរូបភាពផ្សេងៗគ្នា ស្របទៅតាមពេលវេលារៀងៗខ្លួន។ ហេតុអ្វីក៏ចាំបាច់ប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ឬលាភសក្ការៈគ្នា? ប្រសិនបើជារបស់យើង របស់ទាំងនោះនឹងរត់មករកយើងដោយខ្លួនឯងហើយ។ ពេលនោះហើយ ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំគ្រាន់តែត្រូវការនូវការសម្រាកដ៏ស្ងប់ស្ងាត់មួយ ឬក៏ជាមួយនឹងមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ។ លែងចោលទៅ សម្រាកទៅ អ្វីៗត្រូវតែកើតឡើងទៅតាមដំណើររបស់វាហើយ។ ----------------------------------- ដកស្រង់ចេញពីសៀវភៅ #ខែរងា ស្នាដៃពីអ្នកនិពន្ធ #សុខចាន់ផល