ស្រលាញ់របាំប្រជាប្រិយខ្មែរ ដោយក្តីគោរព ស្រលាញ់🙏😍 សៀវភៅ«ល្បែងប្រជាប្រិយខ្មែរ» អះអាងថា ល្បែងគោះត្រឡោកកាលពីសម័យដើមលេង ដោយអ្នកលេងតែម្នាក់ប៉ុណ្ណោះ។ ដោយឡែក សិល្បករ សិល្បការិនីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បាន យកត្រឡោកដូងមកច្នៃនិងបង្កើតទៅជារបាំត្រឡោក ឬ របាំ គោះត្រឡោកដែលមានសម្តែងរហូតមកដល់សព្វថ្ងៃនេះ។ របាំត្រឡោកបច្ចុប្បន្ន មានអ្នករាំស្រីនិងប្រុសរាំជាគូ។ ប្រហែលជាដោយសារ ល្បែងគោះត្រឡោកពីដើមត្រូវបាន គេប្រើនៅក្នុងពិធីអាពាហ៍ពិពាហ៍ ទើបរបាំនេះចាប់ផ្តើម ដោយបទភ្លេងអាពាហ៍ពិពាហ៍មួយហៅថា «សំពោង» ហើយ បន្តភ្ជាប់និងបញ្ចប់ដោយចម្រៀងគោះត្រឡោក។ ពាក្យពេចន៍នៃចម្រៀងក្នុងរបាំត្រឡោកបង្កប់នូវអត្ថន័យ ខ្លឹមសារអប់រំ លាតត្រដាងអំពីជីវិត ធម្មជាតិ និង មនោសញ្ចេតនារបស់ប្រជាកសិករខ្មែរ។ Cr video : អ្នកជិតខាង PnnTv