info
តាំងពីដើមមកខ្ញុំតែងតែប្រកាន់ភ្ជាប់នៅភាពស្មោះត្រង់ បើទោះបីជាមានគេលួចចាក់ខ្ញុំពីក្រោយខ្នងក៏ដោយ ក៏ខ្ញុំនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍នេះដែរ អ្នកផ្សេងគិតថាខ្ញុំល្ង.ង់ ប៉ុន្តែខ្ញុំជឿលើសេចក្តីល្អ ភាពស្មោះត្រង់ និងសុច្ចរិតភាព...។😌 ជឿទេបើខ្ញុំប្រាប់ថាខ្ញុំគ្មានសល់អ្វីសូម្បីបន្តិច? ជឿទេបើខ្ញុំប្រាប់ថាគ្រួសាររបស់ខ្ញុំជំពាក់លុយធនាគាររាប់ម៉ឺនដុល្លា? អ្នកទាំងអស់គ្នាប្រហែលជាមិនជឿឡើយ ប៉ុន្តែទាំងនេះសុទ្ធតែជាការពិតទាំងអស់...។ 😭 រយះពេលកន្លងមកនៃការរកសុីដោយសារតែសេចក្ដីទៀងត្រង់ សុខចិត្តលំបាកខ្លួនឯងក៏មិនហ៊ាននិយាយចេញក្រៅ សុខចិត្តឲ្យមនុស្សជុំវិញខ្លួនមានលុយ ក៏មិនបានគិតដល់ខ្លួនឯងដែរ។ ខ្ញុំមិនហ៊ានទាញថាខ្លួនឯងជាមនុស្សល្អទេ ប៉ុន្តែអ្វីដែលយើងបានធ្វើទាំងអស់សុទ្ធតែជារឿងអចេតនា ដែលយើងនឹកស្មានមិនដល់អំពីហានិភ័យដែលកើតឡើងក្នុងករណីប្រធានស័ក្ដិ ដូចជាវិបត្តិកូវីត វិបត្តិសង្រ្គាម និងវិបត្តិផ្សេងៗទៀត...។🥹 នៅក្នុងពេលនេះខ្ញុំពិតជាមានវិបដិសារីបំផុត ដែលនាំទុក្ខដល់មនុស្សជាច្រើន ដោយសារតែការគិតគូរមិនបានគ្រប់ជ្រុងជ្រោយក្នុងការ ការពារហានិភ័យណាមួយដែលអាចនឹងកើតឡើងដូចវិបត្តិសេដ្ឋកិច្ច ដូចពេលនេះ...។🥹 រឿងទាំងអស់យើងមិនមានបំណង និងមិនមានចេតនាណាមួយចង់ឲ្យនរណាម្នាក់ឈឺចាប់នោះទេ។ ខ្ញុំពិតជាសូមទោសទាំងអស់គ្នា ជាពិសេសមនុស្សដែលទុកចិត្តខ្ញុំ មនុស្សដែលជឿជាក់លើខ្ញុំកន្លងមក...😭🥹🙏🏻🙏🏻🙏🏻 ក្នុងពេលនេះ បើទាំងអស់គ្នា ឬរដ្ឋាភិបាលរកឃើញទ្រព្យសម្បត្តិណាមួយដែលយើងល័ក្ខបាំង ដែលនេះជាចេតនាបោកប្រាស់ ខ្ញុំសុខចិត្តអោយអ្នកទាំងអស់គ្នាចង់ធ្វើអ្វីខ្ញុំក៏បានដែរ សម្លា.ប់ក៏បាន ដាក់ទោ.សមួយជីវិតក៏បាន ខ្ញុំមិនប្រកែកសូម្បីមួយម៉ាត់ឡើយ...។ តែបើរកឃើញថាពួកយើងពិតជាមិនមានទ្រព្យសម្បត្តិណាមួយល័ក្ខបាំង ឬបំណងណាមួយបោកប្រាស់បងប្អូនទេ! 🙏🏻🙏🏻🙏🏻 ខ្ញុំសូមចិត្តបងប្អូន ខ្ញុំសូមពេលវេលាបងប្អូន ដើម្បីរកស៊ីបន្តដោយសុច្ចរិត ក្នុងការដោះស្រាយបញ្ហាទាំងឡាយដែលបានកើតឡើង ទោះបីជាខ្ញុំរកមួយជីវិតក៏ដោយ...🥹🙏🏻🙏🏻🙏🏻 ----------------------- ក្នុងពេលនេះប្រហែលជាមានមនុស្សតិចណាស់ដែលអាចបន្តដំណើរ និងជ្រំជ្រែងខ្ញុំទៅបន្ត តែទោសបីជាមានតែខ្ញុំម្នាក់ឯងក៏ខ្ញុំមិនរាថយដែរ...🥹🙂🙂 _Chan Khin / ចាន់ ឃីន
Duration: 0 sPosted : Sat, 24 Feb 2024 10:42:21Views
141.4KDaily-
Likes
2.2KDaily-
Comments
208Daily-
Shares
53Daily-
ER
1.74%Daily-
Latest